អត្ថបទកាព្យ

**គុណម៉ែមេគង្គ**
-ទឹកដោះម្តាយថ្លៃ មានគុណប៉ុនណា
លើបុត្រធីតា ដែលលោកចិញ្ចឹម។
-ទន្លេមេគង្គ ជាក្តីសង្ឈឹ្មម
​​​​​​​​​​ មានគុណសើ្មផ្ទឹម នឹងទឹកដោះម៉ែ។
-ទន្លេមេគង្គ ចិញ្ចឹមជាតិខ្មែ
ដីចំការស្រែ កសាងសេដ្ឋកិច្ច។
-គុណម៉ែមេគង្គ ខ្មែអើយកុំភ្លេច
ជីវិតសេដ្ឋកិច្ច រស់ព្រោះមេគង្គ។

មមាចមិនខ្លាចភ្លើង

-សត្វមមាចអើយ ឆេះស្លាបជ្រុះហើយ ទើបនឹកឃើញថា
អគ្គីដែលខ្លួន យល់ជាបុប្ផា សំលាប់អាត្មា
គ្មានត្រាប្រណី។
-នឹកថាឡើងសួគ៍ ដល់បានពេញតួ ធ្លាក់ដល់អវចីយ៍
សោយទុក្ខសោយកម្ម ខ្ទុះជ្រាំអប្រិយ៍ នរកលោកីយ៍
រងក្តីខ្លោចផ្សា។
-រូបរាង្គកាយឆេះ ផ្ទុះសរសៃរឈាម ​ ខ្ពុរជោកកាយា
ទើបភ្ញាក់ដឹងខ្លួន ថាខុសអាត្មា ចាញ់កលឬស្យា
​ មហាអាគ្គី។
-គិតវិលត្រលប់ កាយញ័រចំប្រប់ ស្បាបលើធរណី
ហួសពេលនឹកកែ គំនិតវក់វី ខ្លួនឆេះខ្ទេចខ្ទី
ជីវីមរណា។
-មិត្តអើយចូរស្តាប់ កុំយកតំរាប់ កុំត្រាប់តំរា
មមាចសត្វខ្មៅ ខ្វះការពិចារណា ស្លាប់បង់អាសារ
ព្រោះការយល់ខុស។

Saturday, August 20, 2011

ពត៌មាន

ពត័មាន
ការ​ស្រាវ​ជ្រាវ៖ អ្នក​ប្រើ​ Internet Explorer មាន​ IQ ទាប​


យោង​តាម​ការ​ស្រាវ​ជ្រាវ​របស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ AntiQuant បាន​ឲ្យ​ដឹង​ថា អ្នក​ប្រើ​ប្រាស់​កម្មវិធី Internet Explorer មាន​ IQ ទាប​ជាង​អ្នក​ប្រើ​កម្មវិធី​បើ​ក​អ៊ីន​ធើណិត​ដទៃ​ទៀត​ ហើយ​ក៏​ទាប​ជាង IQ មធ្យម​ផង​ដែរ​។​
ការ​ស្រាវ​ជ្រាវ​នេះ បាន​ធ្វើ​តេសន៍​ IQ ចំពោះ​អ្នក​ប្រើ​អ៊ីន​ធើណិត​ជាង ១ម៉ឺន​នាក់ តាម​រយៈ​អ៊ីន​ធើ​ណិត។​ នៅ​ទីបំផុត​ គេ​បាន​រក​ឃើញថា អ្នក​ប្រើ​ប្រាស់​កម្មវិធី Internet Explorer (IE) មាន​ IQ ទាប​ជាង​អ្នក​ប្រើ​ប្រាស់​កម្មវិធី Chrome, Firefox និង Safari។ ចំណែក​ឯ​អ្នកប្រើ​ប្រាស់កម្មវិធី Camino និង Opera មាន​ IQ ខ្ពស់​ជាង​គេ​។
ដោយ​សារ​តែ​រក​ឃើញ​បែប​នេះហើយ ទើប​អ្នក​ដែល​គាំ​ទ្រ IE ជា​ច្រើន​នាក់ បាន​គម្រាម​ថា​នឹង​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង AptiQuant ទៀត​ផង​។
អានបន្ត...

ប្រកួត​បវរកញ្ញា​ធាត់ ទម្ងន់​ចាប់​ពី​១០០គីឡូ​ឡើង​ទៅ!
មិនមែន​តែ​អ្នកមាន​រាង​ស្វ៊ែល​ល្វតល្វន់​នោះ​ទេ ដែល​អាច​មាន​ឱកាស​បង្ហាញ​មុខ​​បង្អួត​រាង​លើ​វេទិការ​ការ​ប្រកួត​បវរកញ្ញា​នោះ អ្នក​ដែល​មាន​រាង​ម៉ាប់​ៗ​ ក៏មាន​សិទ្ធិ​បញ្ចេញ​សម្រស់​របស់​ខ្លួន​បាន​ផង​ដែរ​។ កម្មវិធីប្រកួត​បវរកញ្ញា​ Miss Cicciona pageant ដែល​ប្រារព្ធ​​នៅ​ប្រទេស​អ៊ីតាលី​នៅ​ឆ្នាំ​នេះ បាន​សម្រេច​ចិត្ត​បើក​ឱកាស​ឲ្យ​​​នារី​ៗ​ដែល​មាន​ទម្ងន់​ ២២០ផោនឡើង​ទៅ​​ (ប្រហែល​១០០គីឡូក្រាម) ដើម្បី​ឲ្យ​ពួកគេ​អាច​យក​ពាន​រង្វាន់​ទៅ​ផ្ទះ​បាន​ ខណៈ​ដែល​ឆ្នាំ​មុនៗ​នារី​ធាត់​ៗ​ទាំង​នេះ​ មិន​មាន​សិទ្ធិ​បង្ហាញ​មុខ​នោះ​ទេ​។ កម្មវិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើងកាល​ពី​ថ្ងៃ​ទី ២៣ ខែ​កក្កដា ថ្មី​ៗ​កន្លង​ទៅ​នេះ​។
ជា​លទ្ធផល​កម្មវិធី Miss Cicciona ដែល​ត្រូវ​បាន​គេហៅលេង​សើច​ថា Miss Chubby (ធាត់) នោះ ត្រូវ​បាន​ទៅ​លើ​កញ្ញា Ornella Chiapperina ដែល​មាន​ទម្ងន់​ ៣២៤,៧ផោន (១៤៧គីឡូក្រាម) មក​ពី​តំបន់ Forcoli ជិត​ប៉ម Pisa នៃ​ប្រទេស​អ៊ីតាលី​។
បើ​តាម​គេហទំព័រ​នៃ​ការ​ប្រកួត​បវរកញ្ញា​នេះ បាន​ឲ្យ​យើង​ដឹង​ថា
អានបន្ត...

ក្រពើ​អាយុ​៧០លាន​ឆ្នាំ ស៊ី​ដាយ​ណូស័រ​ជា​អាហារ​
អត្ត​សញ្ញាណ​ថ្មីមួយ​នៃ​ពូជ​ក្រពើ​ដែល​មាន​អាយុ​​កាល៧០លាន​ឆ្នាំ ជាមួយ​នឹង​ធ្វើ​ធំៗ និង​មានក្បាល​ទម្រង់​ដូច​ក្បាល​ឆ្កែ ត្រូវបាន​រក​ឃើញ​នៅ​ទីក្រុងតូច​មួយ​នៃ​ប្រទេស​ប្រេស៊ីល​។​
ផូស៊ីល​នៃ​ក្រពើ​ដែលមាន​ឈ្មោះ​ថា ពីសារ៉ាចាមសា សេរ៉ា​(Pissarrachampsa Sera) ត្រូវ​បាន​ក្រុម​អ្នក​វិទ្យាសាស្រ្ដ​ជឿ​ជាក់​ថា ជា​សត្វ​ក្រពើ​ដែល​ស៊ី​ដាយ​ណូស័រ​ជា​អាហារ​។
លោក​ Hans Larsson ដែល​ជា​អ្នក​ដឹក​នាំការ​ស្រាវជ្រាវ​នេះ មក​ពី​សាកលវិទ្យាល័យ​ McGill ប្រទេស​កាណាដា បាន​ថ្លែង​ថា ក្រពើ​សម័យ​ទំនើប​យើង​នេះ​មានក្បាល​សំប៉ែត​​ទាប ប៉ុន្ដែក្រពើ​ដែលត្រូវ​បាន​គេ​រកឃើញឆ្អឹង​ក្នុង​ការ​ស្រាវជ្រាវ​ថ្មីនេះ​ គឺជាឆ្អឹង​ក្រពើ​ទីមួយ​ហើយ ដែល​បង្ហាញយ៉ាង​លម្អិត​ពី​ក្រុម​ក្រពើ​ចម្លែក មាន​ឈ្មោះ​ថា Baurusuchia ​ដែល​ផុត​ពូជ​អស់​ទៅហើយ​នោះ​។ វា​មាន​ដង​ខ្លួន​វែង លលាដ៍​ក្បាល​មាន​ទម្រង់​ដូ​ចលលាដ៍​ក្បាល​ឆ្កែ​ ជាមួយ​នឹង​ចង្កូម​ធំ​ៗ។ បើ​តាម​ការ​ពិនិត្យ​ទៅ គឺវា​ស្រដៀង​នឹង​ឆ្កែ​ព្រៃ​នា​ពេល​បច្ចុប្បន្ន​នេះ​ឯង​។
តាម​រយៈ​ចំនួន​ធ្មេញ និង​ទំហំ​ធ្មេញ​ដ៏​ធំ​របស់​វា​ ក្រុមអ្នក​វិទ្យាសាស្រ្ដ​ជឿ​ជាក់​

ជនពិការ​ក៏មាន​សមត្ថ​ភាព​ដូច​យើង​ដែរ​!
ថ្ងៃ​នេះ​ខ្មែរ​សារិកា​សូម​នាំមក​ជូន​អស់​លោក​អ្នក​នូវ​សមត្ថ​ភាព​មួយ​ដ៏​អស្ចារ្យ​របស់​ជន​ពិការ​ម្នាក់​ ដើម្បី​ឲ្យ​ប្រិយមិត្ត​ដឹង​ថា ជន​ពិការ​ក៏មាន​សមត្ថ​ភាព​ដូច​មនុស្ស​ដែលមាន​សមត្ថភាព​ដូច​ជន​ដែល​មាន​កាយ​សម្បទា​គ្រប់គ្រាន់​ដែរ ពោល​គឺ​អ្វី​ដែល​យើង​គ្រប់​គ្នា​អាច​ធ្វើ​បាន ជន​ពិការ​ក៏​អាច​ធ្វើ​បាន​ដូចគ្នា​។
ឧទាហរណ៍​មួយ​ដែល​សូម​លើក​មក​ជូន​អស់​លោក​អ្នក​នៅ​ពេល​នេះ គឺ​បុរស​ពិការ​ជន​ជាតិ​អាមេរិកាំង​​មួយ​រូប​ដែល​មាន​ឈ្មោះ​ Chris Waddell អាយុ​៤៣ឆ្នាំ។ បុរស​រូប​នេះ​បាន​ធ្លាក់​ខ្លួន​ពិការ​ដោយ​បាក់​ឆ្អឹង​ខ្នង​ នៅ​ក្នុង​គ្រោះថ្នាក់​នៃ​ការ​ជិះ​ស្គី​មួយ​កាល​ពី​ឆ្នាំ​១៩៨៨​។ ទោះ​បី​ជា​ស្ថិត​នៅ​លើ​រទេះ​រុញ ក៏​ពិត​មែន​ ប៉ុន្ដែ​បុរស​រូប​នេះ​បាន​ប្រើ​តែ​កម្លាំង​ដៃ​ទាំង​គូ​របស់គាត់​ប៉ុណ្ណោះ​ដើម្បី​ឡើង​ដល់​កំពូល​ភ្នំដ៏ខ្ពស់​ក្នុង​លោក​គឺ​ភ្នំ​ Kilimanjaro (ភ្នំ​ខ្ពស់​ជាង​គេ​នៅ​ទ្វី​បអាហ្រ្វិក) ដែល​មាន​កម្ពស់​ដល់​ទៅ ១៩៣៤០ហ្វីត (៥៨៩៤ម៉ែត្រ​) ដែល​សូម្បី​តែ​មនុស្ស​កាយ​សម្បទា​គ្រប់​គ្រាន់​ក៏​សឹង​តែ​ពិបាក​ឡើង​ដល់​ដែរ​។


អាហារSushiហារដាក់លើរាងកាយ នៅសហរដ្ខអាមេរិច
មុខម្ហូបជប៉ុនដែលមានឈ្មោះថា Sushiគឺជាប្រពៃណីមុខម្ហូបប្រចំានៅប្រទេសជប៉ុន ដោយយកមនុស្សស្រីមកស្រាតហើយដេកនៅលើតុបន្ទាប់មកយកមុខម្ហូបដែលមាន ប៉ុន្មានយកមកដាក់លើដងខ្លូននារីទំាងនោះការធើ្វបែបនេះបានអោយឈ្មោះថា Nyotaimori។ ដោយឡែកថ្មីៗនេះមានការយកបុរសមកស្រាតហើយដាក់ដេកលើតុដូចនារីដែរដែល មើលទៅហាក់ដូចជាប្លែកភ្នែកប៉ុន្តែការយកមនុស្សប្រុសមកធើ្វបែបនេះត្រូវបានគេ អោយឈ្មោះថា Nantaimoriទៅវិញ។មុខម្ហូបដែលដាក់មកតំរៀបនេះត្រូវាបានដាក់ នៅពោរពេញសារពាង្គកាយតែលើកលែងតែនៅត្រង់ប្រដាប់ភេទតែប៉ុណ្ណោះដែលមិន ដាក់អី្វទំាងអស់ព្រោះនេះជាការអោយតំលៃទៅលើអ្នកដែលធើ្វការបែបនេះ។គូសបញ្ជាក់ ផងដែរ ការដាក់មុខម្ហូបលើមនុស្សនេះពិតជាមានការពេញនិយមជាខ្លំាងពីប្រទេសជប៉ុន រហូតមកដល់ប្រទេសអាមេរិច និងប្រទេសអាល្លីម៉ង់។ដើម្បីអោយកាន់តែច្បាស់ថាតើការ ដាក់មុខម្ហូប Sushi នោះមានលក្ខណៈបែបណាសូមមកទស្សនាដូចខាងក្រោមនេះ រូបភាពមុខម្ហូបរបស់នារី ដែលគេអោយឈ្មោះថា Nyotaimori
,
ទីលានវាយtennisខ្ពស់ជាងគេលើលោកនៅBurj Al Arab
ទីលានវាយtennisខ្ពស់ជាងគេលើលោកនៅBurj Al Arab ទីលានវាយtennisខ្ពស់ជាងគេ
យន្តហោះមហាសេដ្ឋី Donald Trump
នៅខាងក្នុងយន្តហោះដ៏វិសេសវិសាលBoeing757តម្លៃ១០០លានUSDរបស់សេដ្ឋីDonald Trumpមិនខុសអ្វីពីវិឡា១ដ៏ប្រណិតឡើយ។​ មានទូរទស្សន៍៥២inch​មានគ្រឿងសង្ហារឹម ធ្វើពីមាសភ្លឺចែង​ចាំង។ យន្តហោះ១គ្រឿងនេះពីមុនជារបស់អ្នកសហការបង្កើតចេញMicrosoft – Paul Allen។ ខាងក្នុងមាន43កៅអីធ្វើពីស្បែកសត្វទូរទស្សន៍៥២inchមានបញ្ចូលភាពយន្ត១០០០០រឿងជាស្រេច។ ខាងក្នុងយន្តហោះសេស្ឋី Donald Trump
ទិដ្ឋភាពដ៏ស្រស់ស្អាតនៃទីក្រុង New York សំឡឹងមើលពីលើ
អ្នកណាក៏បានដឹងហើយថា New York គឺជាមជ្ឈមណ្ឌលវប្បធម៌ ហិរញ្ញវត្ថុ ពាណិជ្ជកម្ម នាំ មុខគេនៅលើពិភពលោក គឺជាទីក្រុងដែលមានប្រជាជនច្រើនបំផុត និង ជាទីក្រុងកំពង់ផែ ដ៏សំខាន់បំផុតរបស់ប្រទេស អាមេរិច ។ New York ចែកចេញជាសង្កាត់ចំនួន 5សង្កាត់ គឺ Bronx, Brooklyn, Manhattan, Queens និងកោះ Staten ។ ខាងក្រោមនេះគឺជារូបភាពដ៏ ស្រស់ស្អាតនៃ ទីក្រុង New York ដែលមើលពីលើ ៖
កង់ចំឡែកជាងគេនៅលើពិភពលោក


មានកង់បម្រុង​​​ សំណង់ដ៏អស្ចារ្យនៃDubai
បណ្ដាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យនៃDubai អាគារខ្ពស់បំផុតលើពិភពលោក Burj Dubai
គំនូរថ្លៃបំផុតក្នុងលោក
អ្នកវិចេត្រករចំណាយតែប៉ុន្មានពាន់USDដើម្បីសម្រេចស្នាដៃ តែផលិតផលរបស់ខ្លួន ឡើងតម្លៃ ដល់រាប់រយលានUSD។ បណ្ដាគំនូរទាំងនេះធ្លាប់បានដាក់លក់ជាមួយនិងតម្លៃ{ហួសប្រមាណ} …។ 1. “No. 5, 1948″ – Jackson Pollock “No. 5, 1948″ – Jackson Pollock តម្លៃលក់: 140លាន USDឆ្នាំ 2006 ថ្លៃលក់បច្ចុប្បន្ន: 151,8 លាន USD គំនូរមានទំហំ 1,21 x 2,43m កម្មសិទ្ធករ: Steven A. Cohen។
ទីក្រុងទាំង១០មើលពីលើ
ទេសភាពមើលពីលើនៃទីក្រុងធំៗទាំង 10 មនុស្សភាគច្រើនមានចំណង់ចូលចិត្តទស្សនាទេសភាពនៃទីក្រុង លើរយៈកំពស់រាប់រយ ម៉ែត្រ អ្នកខ្លះចូលចិត្តទស្សនាពីលើយន្តហោះ អ្នកខ្លះចូលចិត្តមើលពីលើអាគារខ្ពស់ៗ ព្រោះដើម្បីអាចមើលបានទិដ្ឋភាពទាំងស្រុងរបស់ទីក្រុង ។ តើប្រិយមិត្តចង់ទស្សនាទិដ្ឋ ភាពដ៏អស្ចារ្យទាំងនោះទេ? ខាងក្រោមនេះគឺជាទិដ្ឋភាពនៃទីក្រុងធំៗមួយចំនួននៅលើ ពិភពលោកដែលនឹងធ្វើអោយលោកអ្នកនឹកបងប្រាថ្នាចង់ទៅដល់ទីនោះនៅថ្ងៃណា មួយមិនខាន ៖ ១. សភាពពេលរាត្រីនៅទីក្រុង តូក្យូ នៃប្រទេសជប៉ុន

មានការព្រួយបារម្ភពីគ្រោះថ្នាក់កើនឡើងពេលបុណ្យចូលឆ្នាំចិន
មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​សុវត្ថិភាព​ ចរាចរណ៍​មួយ​ចំនួន បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​១១ កុម្ភៈ ដោយ​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ខ្លាច​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​កាន់​ តែ​ច្រើន​ទៀត​នៅ​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន-​វៀតណាម​ខាង​មុខ។

ទិដ្ឋភាពគ្រោះថា្នក់ចរាចរណ៍កើតឡើងដោយចៃដន្យ
មន្រ្តី​ទទួល​បន្ទុក​អប់រំ​ផ្សព្វផ្សាយ​សុវត្ថិភាព​នៃ​អង្គការ​ជន​ពិការ​ ប៊ែលហ្សិក លោក ពា គីមវង បាន​មាន​ប្រសាសន៍​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ពេល​ចូល​ឆ្នាំ​ចិន-​វៀតណាម នឹង​អាច​កើត​ឡើង​ដោយសារ​តែ​ប្រជាពលរដ្ឋ​មិន​គោរព​ច្បាប់​ចរាចរណ៍​ដែល​អ្នក​ បើក​បរ​ក្នុង​ពេល​ស្រវឹង​និង​បើក​ល្បឿន​លឿន ហើយ​ការ​គ្រោះថ្នាក់​នេះ​គឺ​កើត​ឡើង​ច្រើន​នៅ​ចន្លោះ​ម៉ោង​៦​ដល់​ម៉ោង​៩​ យប់។
លោក ពា គីមវង មាន​ប្រសាសន៍​ដូច្នេះ ៖ «ប្រជាពលរដ្ឋ​អ្នក​ ប្រើប្រាស់​ ផ្លូវ​ភាគច្រើន​គាត់​ខ្លាច​ផាក​ពិន័យ ដូច្នេះ​ហើយ​ចំណុច​នេះ គឺ​យើង​ឃើញ​ថា កង្វះ​ខាត​នូវ​ការ​អប់រំ​ស្ដី​ពី​សុវត្ថិភាព​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ផ្ទាល់ ​ខ្លួន​របស់​គាត់​នោះ គឺ​គាត់​ពុំ​បាន​ខ្លាច​បាត់បង់​ជីវិត​ទេ ប៉ុន្តែ​គាត់​ខ្លាច​នគរបាល​ផាក»។
ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ ​និង​សីលធម៌​សង្គម លោក ប៉ូ សំណាង បាន​លើក​ឡើង​ដែរ​ថា នៅ​ពេល​ចូល​ឆ្នាំ​ចិន​ម្តងៗ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​រៀងរាល់​ឆ្នាំ ហើយ​ពុំ​មាន​ការ​ថយ​ចុះ​ទេ ដោយ​ប្រជាពលរដ្ឋ​យល់​ដឹង​ផ្នែក​ច្បាប់​ចរាចរណ៍​នៅ​មាន​កម្រិត​និង​ការ​ អនុវត្ត​ច្បាប់​របស់​មន្រ្តី​នគរបាល​ចរាចរណ៍​ធូរ​រលុង។
លោក ប៉ូ សំណាង មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ចំណែក ​ឯ​ផ្លូវ​ជាតិ​លេខ​៤ ចាប់​តាំង​ពី​រង្វង់​មូល​ចោមចៅ​ទៅ​ដល់​គិរីរម្យ និង​ផ្លូវ​ជាតិ​លេខ​៦ ពី​ជ្រោយ​ចង្វារ​ទៅ​ដល់​ស្គន់ និង​ផ្លូវ​ជាតិ​លេខ​៥ គឺ​ពី​ភ្នំពេញ​ទៅ​ដល់​ឧត្ដុង្គ។ ផ្លូវ​ទាំង​នេះ​គឺ​មាន​ការ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន»។
អនុ ​ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំពេញ លោក ប៉ែន ឃុន បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ គេ​បាន​ត្រៀម​រៀបចំ​នគរបាល​ចរាចរណ៍​ប្រមាណ​២០០​នាក់​នៅ​តាម​គោលដៅ​សំខាន់ៗ​ មួយចំនួន នៅ​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​សម្រួល​ការ​កក​ស្ទះ ក៏​ដូច​ជា​ការ​កាត់​បន្ថយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ចូល​ឆ្នាំ​ចិន​ ក្នុង​ទីក្រុង​ភ្នំពេញ​ផង​ដែរ។
លោក ប៉ែន ឃុន បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «បុណ្យ ​ចូល​ឆ្នាំ​ចិន​យើង​បាន​ រៀបចំ​ផែនការ​រួច​រាល់​ហើយ ទី​១ គឺ​ការ​ដោះ​ស្ទះ​អី​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ ព្រោះ​ថា ភ្នំពេញ​អាច​នឹង​ស្ងាត់​ហើយ​៣​ថ្ងៃ​បន្ទាប់​ពី​សែន​រួច។ មួយ​ទៀត យើង​មាន​អ្នក​ប្រចាំការ​២៤​ម៉ោង​សម្រាប់​គាត់​សែន​រួច​គាត់​ស្រវឹង ត្រៀម​លក្ខណៈ​ក្នុង​ការ​វាស់វែង»។
តាម​របាយការណ៍​ពី​ប្រព័ន្ធ​ ព័ត៌មាន​ជន​រង​គ្រោះ​និង​គ្រោះថ្នាក់​ចរាចរណ៍ ​ផ្លូវ​គោក​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៃ​ឱកាស​ចូល​ឆ្នាំ​ចិន-​វៀតណាម កាល​ពី​ឆ្នាំ​២០០៩​កន្លង​ទៅ ក្នុង​រយៈ​ពេល​៧​ថ្ងៃ​មាន​ជន​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​សរុប​៦១៦​នាក់ ក្នុង​នោះ​ស្លាប់​ចំនួន​៤៣​នាក់ គិត​ជា​មធ្យម​មាន​មនុស្ស​ជាង​៦​នាក់​ស្លាប់​ក្នុង​មួយ​ថ្ងៃ។
ជន​រង​គ្រោះ​៤៣% រង​គ្រោះ​ដោយសារ​បើក​បរ​ហួស​ល្បឿន​កំណត់ និង​១៩%​រង​គ្រោះ​ដោយ​ការ​បើកបរ​ក្នុង​ពេល​ស្រវឹង ហើយ​មាន​យាន​ជំនិះ​៣៣៥​គ្រឿង​ពាក់ព័ន្ធ​ក្នុង​គ្រោះថ្នាក់​ចរចារណ៍​នោះ

No comments:

Post a Comment