អត្ថបទកាព្យ

**គុណម៉ែមេគង្គ**
-ទឹកដោះម្តាយថ្លៃ មានគុណប៉ុនណា
លើបុត្រធីតា ដែលលោកចិញ្ចឹម។
-ទន្លេមេគង្គ ជាក្តីសង្ឈឹ្មម
​​​​​​​​​​ មានគុណសើ្មផ្ទឹម នឹងទឹកដោះម៉ែ។
-ទន្លេមេគង្គ ចិញ្ចឹមជាតិខ្មែ
ដីចំការស្រែ កសាងសេដ្ឋកិច្ច។
-គុណម៉ែមេគង្គ ខ្មែអើយកុំភ្លេច
ជីវិតសេដ្ឋកិច្ច រស់ព្រោះមេគង្គ។

មមាចមិនខ្លាចភ្លើង

-សត្វមមាចអើយ ឆេះស្លាបជ្រុះហើយ ទើបនឹកឃើញថា
អគ្គីដែលខ្លួន យល់ជាបុប្ផា សំលាប់អាត្មា
គ្មានត្រាប្រណី។
-នឹកថាឡើងសួគ៍ ដល់បានពេញតួ ធ្លាក់ដល់អវចីយ៍
សោយទុក្ខសោយកម្ម ខ្ទុះជ្រាំអប្រិយ៍ នរកលោកីយ៍
រងក្តីខ្លោចផ្សា។
-រូបរាង្គកាយឆេះ ផ្ទុះសរសៃរឈាម ​ ខ្ពុរជោកកាយា
ទើបភ្ញាក់ដឹងខ្លួន ថាខុសអាត្មា ចាញ់កលឬស្យា
​ មហាអាគ្គី។
-គិតវិលត្រលប់ កាយញ័រចំប្រប់ ស្បាបលើធរណី
ហួសពេលនឹកកែ គំនិតវក់វី ខ្លួនឆេះខ្ទេចខ្ទី
ជីវីមរណា។
-មិត្តអើយចូរស្តាប់ កុំយកតំរាប់ កុំត្រាប់តំរា
មមាចសត្វខ្មៅ ខ្វះការពិចារណា ស្លាប់បង់អាសារ
ព្រោះការយល់ខុស។

១០​យ៉ាងដើម្បីរៀនពូកែ

តន្ត្រីចម្រៀងពេញនិយមភាពយន្ត-វីដេអូSabay តារាSabay ទស្សនាចរSabay តាក់តែងSabay ម៉ូដជុំវិញបច្ចេកវិទ្យា
ព័ត៌មានបច្ចេកវិទ្យាផលិតផលថ្មីគន្លឹះខ្លីៗស្វែងយល់​ផលិតផលស្វែង​យល់​ពី​Netទស្សនៈខ្ញុំបណ្តុំប្រវត្តិបច្ចេកវិទ្យាហ្គេមអនឡាញសទ្ទានុក្រមជីវិតនិងសង្គម​
ព័ត៌មានសង្គមសេដ្ឋកិច្ចSabay ដឹងចរាចរណ៍​ស្រុក​យើងស្នេហានិងទំនាក់ទំនងស្នេហ៍ខ្ញុំសុខភាពនិង​សម្រស់រសជីវិតម្ហូប​ខ្មែរអមតកីឡា
ព័ត៌មានកីឡាវិភាគកីឡាកម្មវិធីប្រកួតលទ្ធផលខ្ញុំនិងកីឡាប្រវត្តិកីឡានិពន្ធនាយក
វាចា​​ ​​​​​​និពន្ធនាយកជួបឧត្តមជនខែ្មរបទសម្ភាសន៍ ពិសេសរូបភាព សូម​ចូល​ទៅ​កាន់​ Write Message វាយ​អក្សរ​ sw 94347 រួច​ផ្ញើ​ទៅ​កាន់ 7222 ដើម្បី​គាំ​ទ្រ​អត្ថបទ​នេះ
ពិសពុលថ្នាំញៀនត្រលប់ទៅទំព័រដើមផ្សាយ​ក្នុង​ផ្នែក ការអប់រំ ដោយ pheng sithan កាលពី 111 days ago អ្នកនិពន្ធ ៖ Van Vida
កើតជាបុត្រា លើដែនខេមរា យើងត្រូវរិះគិត
ខំកសាងខ្លួន មាំមួនកាយចិត្ត នោះទើបជីវិត
យើងបានប្រសើរ។
ហាត់ពុតលុតដំ ព្យាយាមខិតខំ ត្រួសត្រាយផ្លូវដើរ
ផ្លូវណាដែលល្អ បន្តដំណើរ ផ្លូវពុំប្រសើរ
ជៀសវាងឱ្យឆ្ងាយ។
វ័យយើងនៅក្មេង រាល់រូបគ្រប់ល្បែង កុំយកបៀតកាយ
ល្បែងស្រីល្បែងស្រា កត្តាអន្តរាយ គ្រឿងញៀនអបាយ
កាយធ្លាក់នរក។
ទោសនៃថ្នាំញៀន ជនណាប៉ងហ៊ាន ចង់សាកចង់ភ្លក់
នោះនាំអំពល់ វិលវល់ងប់ឈ្លក់ រាងកាយស្ពឹកស្ទក់
ឃ្លាតឆ្ងាយសង្គម។
អ្នកដែលញៀនថ្នាំ ជាមនុស្សមានកម្ម រស់ដូចជាប់ឃុំ
បាត់អស់ក្តីសុខ ក្តីទុក្ខជិតជុំ រស់នៅព័ទ្ធហ៊ុម
ដោយភាពអបលក្ខណ៍។
រាងកាយស្គមស្គាំង ស្មារតីភាន់ភាំង លែងស្គាល់មិត្តភក្តិ
មួយថ្ងៃមួយថ្ងៃ ស្រម៉ៃថ្នាំចាក់ សូម្បីប៉ាម៉ាក់
លែងស្គាល់លែងដឹង។
មានផ្ទះជ្រកកោន មាសប្រាក់រាប់តោន បាត់អស់សូន្យឈឹង
ជីវិតប៉ោឡែ មានតែកំហឹង រឿងអ្វីលែងដឹង
ដឹងម៉្យាងគឺថ្នាំ។
ពេលស្វែងមិនបាន មិនសុខឡើយប្រាណ កាយដូចប្រេះស្រាំ
រកកលស្ទើរស្លាប់ យ៉ាប់បើគ្មានថ្នាំ ហៃជនត្រូវចាំ
ថ្នាំញៀនកុំសាក។
កុំចង់សូម្បី ត្រឹមតែម្តងក្តី កុំជឿពួកម៉ាក
កុំចង់ប្រព្រឹត្ត សុខចិត្តកំសាក ពាក្យល្បួងជៀសចាក
កុំសូវនៅស្តាប់។
ការសាកថ្នាំញៀន មនុស្សអាចនឹងឈាន បើសិនគេប្រាប់
សាកទៅសប្បាយ ស្រស់ស្រាយកើតឆាប់ រាងកាយពេញហាប់
កម្លាំងមហិមា។
ពេលយើងញៀនខ្លាំង ភ្នែកព្រិលស្រវាំង ប្រព្រឹត្តពាលា
ដើរលួចដើរប្លន់ គេទាន់គ្រាំគ្រា ពេលខ្លះក្លាយជា
ជនល្មើសឧក្រិដ្ឋ។
លែងស្គាល់ខ្លួនឯង ជីវិតវង្វេង បាត់អស់ញាតិមិត្ត
គ្រួសារកាត់កាល ក្នុងក្បាលលែងគិត ខួរត្រូវជាប់ស្អិត
ពោរពេញថ្នាំញៀន។
នាំទុក្ខដល់ខ្លួន មិនគ្រប់ចំនួន គ្រួសារក៏មាន
គេឯងតិះដៀល ពាលដល់សន្តាន ញាតិលែងរាប់អាន
ជួបតែសោកសៅ។
មិនតែប៉ុណ្ណោះ ធ្វើឱ្យខូចឈ្មោះ ជាតិជួបដំបៅ
គេស្តីគេថា បរិហារក្នុងក្រៅ គេស្តីប្រដៅ
ចោទយើងតាមចិត្ត។
ពេលខ្លះគេថា សង្គមខេមរា មានតែងងឹត
ពន្លឺអភិវឌ្ឍន៍ បន្ទាត់បាំងបិទ សង្គមជុំជិត
អនាធិបតេយ្យ។
ហេតុនេះពួកយើង ប្រឹងក្រោកឈរឡើង ខិតខំពួតដៃ
រួមលុបបំបាត់ ឱ្យខ្ចាត់ឱ្យក្ស័យ គ្រឿងញៀនចង្រៃ
ចេញពីដីយើង។
រួមឱ្យតម្លៃ ប្រឹងរៀងរាល់ថ្ងៃ យើងនឹងថ្កុំថ្កើង
គ្រឿងញៀនអបាយ នឹងខ្ចាយខ្ចាត់ប៉ើង ស្ថេរភាពកើតឡើង
ខ្មែរយើងសុខសាន្ត។
និពន្ធដោយ វ៉ន វីដា
១៨ មិថុនា ២០០៩