អត្ថបទកាព្យ

**គុណម៉ែមេគង្គ**
-ទឹកដោះម្តាយថ្លៃ មានគុណប៉ុនណា
លើបុត្រធីតា ដែលលោកចិញ្ចឹម។
-ទន្លេមេគង្គ ជាក្តីសង្ឈឹ្មម
​​​​​​​​​​ មានគុណសើ្មផ្ទឹម នឹងទឹកដោះម៉ែ។
-ទន្លេមេគង្គ ចិញ្ចឹមជាតិខ្មែ
ដីចំការស្រែ កសាងសេដ្ឋកិច្ច។
-គុណម៉ែមេគង្គ ខ្មែអើយកុំភ្លេច
ជីវិតសេដ្ឋកិច្ច រស់ព្រោះមេគង្គ។

មមាចមិនខ្លាចភ្លើង

-សត្វមមាចអើយ ឆេះស្លាបជ្រុះហើយ ទើបនឹកឃើញថា
អគ្គីដែលខ្លួន យល់ជាបុប្ផា សំលាប់អាត្មា
គ្មានត្រាប្រណី។
-នឹកថាឡើងសួគ៍ ដល់បានពេញតួ ធ្លាក់ដល់អវចីយ៍
សោយទុក្ខសោយកម្ម ខ្ទុះជ្រាំអប្រិយ៍ នរកលោកីយ៍
រងក្តីខ្លោចផ្សា។
-រូបរាង្គកាយឆេះ ផ្ទុះសរសៃរឈាម ​ ខ្ពុរជោកកាយា
ទើបភ្ញាក់ដឹងខ្លួន ថាខុសអាត្មា ចាញ់កលឬស្យា
​ មហាអាគ្គី។
-គិតវិលត្រលប់ កាយញ័រចំប្រប់ ស្បាបលើធរណី
ហួសពេលនឹកកែ គំនិតវក់វី ខ្លួនឆេះខ្ទេចខ្ទី
ជីវីមរណា។
-មិត្តអើយចូរស្តាប់ កុំយកតំរាប់ កុំត្រាប់តំរា
មមាចសត្វខ្មៅ ខ្វះការពិចារណា ស្លាប់បង់អាសារ
ព្រោះការយល់ខុស។

Tuesday, August 16, 2011

រឿងដើម្បីស្នេហ៍ Just Love

សទ្ទានុក្រមជីវិតនិងសង្គម​
ព័ត៌មានសង្គមសេដ្ឋកិច្ចSabay ដឹងចរាចរណ៍​ស្រុក​យើងស្នេហានិងទំនាក់ទំនងស្នេហ៍ខ្ញុំសុខភាពនិង​សម្រស់រសជីវិតម្ហូប​ខ្មែរអមតកីឡា
ព័ត៌មានកីឡាវិភាគកីឡាកម្មវិធីប្រកួតលទ្ធផលខ្ញុំនិងកីឡាប្រវត្តិកីឡានិពន្ធនាយក
វាចា​​ ​​​​​​និពន្ធនាយកជួបឧត្តមជនខែ្មរបទសម្ភាសន៍ ពិសេសរូបភាព រឿង “​ដើម្បី​សេ្នហ៍​” កាដូ​ពី​នីសា​និង​រិទ្ធ
ផ្សាយ​ក្នុង​ផ្នែក​ តន្ត្រី, សប្បាយ ដោយ cheanchanra កាលពី 112 days ago 31 Comments
ផលិតកម្ម​រស្មី​ហង្សមាស​កំពុង​​ត្រៀម​ចេញ​អាល់ប៊ុម​ចម្រៀង​រួម​ជា​មួយ​វីដេអូ​ខារ៉ាអូខេ​ជា​ខ្សែ​រឿង​នៃ​ចំណង​ស្នេហ៍​របស់​យុវវ័យ​មួយ​គូ​ក្រោម​ចំណង​ជើង​ថា​ “ដើម្បី​ស្នេហ៍​”។

លោក​ សុខ​ ជំនោរ​ អ្នក​និពន្ធ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​បាន​និយាយ​ថា​ “ខាង​ផលិតកម្ម​រស្មី​ហង្សមាស​មាន​កាដូ​ពិសេស​សម្រាប់​មិត្តៗ​យុវវ័យ​ក្នុង​ដើមខែ​ឩសភា​​នេះ ដោយ​ចេញ​ស៊ីឌី​ ក៏​ដូចជា​វីស៊ីឌី​ដែល​ច្រៀង​ដោយ​លោក ​ណុប បាយ៉ារិទ្ធ ​និង​កញ្ញា សុគន្ធ នីសា”។ លោក​បញ្ជាក់​ឲ្យ​ដឹង​ថា ​ស៊ីឌីវ៉ុល​ទី​៤៣៧​នេះ​មាន​ចម្រៀង​ចំនួន​១០​បទ​ដែល​ជា​សាច់​រឿង​របស់​គូ​ស្នេហ៍​យុវវ័យ​មួយ​គូ​ដែល​មាន​អ្នក​ទីបី​ចូល​ជ្រៀត​ជ្រែក​ ហើយ​ក្លាយ​ជា​រឿង​រ៉ាវ​ស្នេហា​ត្រី​កោណ​មួយ​​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ​ និង​ទុក្ខ​សោក​គ្មាន​ទី​បញ្ចប់។


សុគន្ធ នីសា និង ណុប បាយ៉ារិទ្ធ
កវី​និពន្ធ​ដ៏​ឆ្នើម​ប្រចាំ​ផលិតកម្ម​រស្មី​ហង្សមាស​រូប​នេះ​បាន​បន្ត​ទៀត​ថា​ ចំពោះ​រឿងរ៉ាវ​ស្នេហ៍​នេះ​ត្រូវ​បាន​ចង​ក្រង​​ជា​សាច់​រឿង​ឡើង​ដោយ​រូប​លោក​ និង​សុគន្ធ នីសា។ លោកបញ្ជាក់ថា ​កញ្ញា នីសា ​ក៏​បាន​សួរមតិ​យោបល់​ពី​ក្រុម​គាំទ្រ​របស់នាង​​ផង​ដែរ​។ មូលហេតុ​ដែល​នាំ​ឲ្យ​សួរ​មតិ​យោបល់​ពី​អ្នក​គាំ​ទ្រ ពី​ព្រោះ​ពួក​គេ​ជា​អ្នក​និយម​ចូលចិត្ត​​ស្តាប់​បទចម្រៀង​ ដូច្នេះ​ពួក​គេ​ដឹង​ច្បាស់​ពី​តម្រូវ​ការ​របស់​យុវវ័យនា​​ពេល​បច្ចុប្បន្ន​។ ពួកគេ​​មាន​ គំនិត​ប្លែកៗ​ដែល​អាចជួយ​លោក​ឲ្យផលិត​បទ​ចម្រៀង​ទាំង​នោះ​មាន​ភាព​ទាក់​ទាញ​ គួរ​ជាទី​ចាប់​អារម្មណ៍ពី​អ្នក​ស្តាប់​គ្រប់​គ្នា​។

បច្ចុប្បន្ន​អាល់ប៊ុម​រឿង​ “ដើម្បី​ស្នេហ៍​” ត្រូវ​បាន​ដាក់​ផ្សព្វ​ផ្សាយ​ជា​ឈុត​ខ្លីៗ​តាម​រយៈ​ Facebook​ ក៏​ដូច​ជា​តាម​ការ​ប្រូម៉ូហ្សិន​របស់​ផលិតកម្ម​រស្មី​ហង្សមាស​នៅ​លើ​កញ្ចក់​ទូរទស្សន៍។ លោក​ សុខ​ ជំនោរ​ និង​កញ្ញា សុគន្ធ នីសា ​សង្ឃឹម​ថា​ នឹង​មាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​ ព្រោះ​វា​ជា​ចំណី​អារម្មណ៍​ថ្មី និងប្លែក​​សម្រាប់​ឆ្នាំ​២០១១​របស់​ នីសា និង​បាយ៉ារិទ្ធ។

ដោយ​ឡែក​ក្រុម​អ្នក​គាំ​ទ្រ​របស់​ សុគន្ធ នីសា​ កំពុង​តែ​រង់​ចាំ​នៅ​ថ្ងៃ​ត្រឡប់​មក​វិញ​របស់ នីសា នា​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។ កញ្ញា សគន្ធ ​នីសា​ និង​លោក ណុប បាយ៉ារិទ្ធ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ហើយ​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ខាង​មុខ៕

No comments:

Post a Comment