អត្ថបទកាព្យ

**គុណម៉ែមេគង្គ**
-ទឹកដោះម្តាយថ្លៃ មានគុណប៉ុនណា
លើបុត្រធីតា ដែលលោកចិញ្ចឹម។
-ទន្លេមេគង្គ ជាក្តីសង្ឈឹ្មម
​​​​​​​​​​ មានគុណសើ្មផ្ទឹម នឹងទឹកដោះម៉ែ។
-ទន្លេមេគង្គ ចិញ្ចឹមជាតិខ្មែ
ដីចំការស្រែ កសាងសេដ្ឋកិច្ច។
-គុណម៉ែមេគង្គ ខ្មែអើយកុំភ្លេច
ជីវិតសេដ្ឋកិច្ច រស់ព្រោះមេគង្គ។

មមាចមិនខ្លាចភ្លើង

-សត្វមមាចអើយ ឆេះស្លាបជ្រុះហើយ ទើបនឹកឃើញថា
អគ្គីដែលខ្លួន យល់ជាបុប្ផា សំលាប់អាត្មា
គ្មានត្រាប្រណី។
-នឹកថាឡើងសួគ៍ ដល់បានពេញតួ ធ្លាក់ដល់អវចីយ៍
សោយទុក្ខសោយកម្ម ខ្ទុះជ្រាំអប្រិយ៍ នរកលោកីយ៍
រងក្តីខ្លោចផ្សា។
-រូបរាង្គកាយឆេះ ផ្ទុះសរសៃរឈាម ​ ខ្ពុរជោកកាយា
ទើបភ្ញាក់ដឹងខ្លួន ថាខុសអាត្មា ចាញ់កលឬស្យា
​ មហាអាគ្គី។
-គិតវិលត្រលប់ កាយញ័រចំប្រប់ ស្បាបលើធរណី
ហួសពេលនឹកកែ គំនិតវក់វី ខ្លួនឆេះខ្ទេចខ្ទី
ជីវីមរណា។
-មិត្តអើយចូរស្តាប់ កុំយកតំរាប់ កុំត្រាប់តំរា
មមាចសត្វខ្មៅ ខ្វះការពិចារណា ស្លាប់បង់អាសារ
ព្រោះការយល់ខុស។

Tuesday, August 9, 2011

អំពីរប្រាសាទ

ស្នាម ញញឹម ខ្មែរ
សុបិន្ត ដ៏ ល្អ របស់ ខ្មែរ
បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘ប្រាសាទខ្មែរ’
រឿងរាមកេរិ៍្ត
ចំណាត់ក្រុម៖
ទស្សៈវិជ្ជា, ប្រវត្ត ប្រាសាទខ្មែរ, ប្រាសាទខ្មែរ, រឿងព្រេង
រឿងមហាភារតៈ
ចំណាត់ក្រុម៖
ទស្សៈវិជ្ជា, ប្រាសាទខ្មែរ, រឿងព្រេង
បានដាក់ពាក្យគន្លឹះជា៖
• រឿងព្រេង
ប្រាសាទអង្គរវត្ត
• ប្រាសាទអង្គរវត្ត អ្នកកសាង : ព្រះបាទសូរ្យវរ្ម័នទី២ កាលបរិច្ឆេទកសាង :១១១៣—១១៥០ ឧទ្ទិសថ្វាយ : ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា ទីតាំង : ក្រុងអង្គរ ខេត្តសៀមរាប រូបអង្គវត្ត ប្រាសាទអង្គរវត្ត ជាសំណង់ស្ថាបត្យកម្មសាសនា ដ៏ដំបំផុត លើពិភពលោកនិងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទី ។ មានបណ្តោយប្រវែង១៥០០ម x ទទឹង១៣០០ម និងធ្មេញឈើ ២០០ម សរុបផ្ទៃដើ ប្រមាណជា ២០០ ហិចតា ។ ប្រាសាទអង្គរវត្ត ជានិមិត្តសញ្ញាតំណាងប្រទេសជាតិខ្មែរផងដែរ រួមទាំងទង់ជាតិ ផងដែរ ក៏បានឆ្នែម៉ូតដោយយករូបអង្គរវត្តជាសំគាល់ផងដែរ។ ហេតុអ្វីហៅថាប្រាសាទអង្គរវត្ត? សំរាប់ប្រជាជនជនជាតិខ្មែរយើង ប្រហែលជាមិនមានការឆ្លល់ប៉ុន្មានទេ ព្រោះបាន ហៅ និង លឺជាញឹកញាប់ តែសំរាប់បគ្គុទេសទេសក៏ចរណ៌ ដូចជារូបខ្ញុំ បានខំស្វែងយល់អត្ថន័យ និង រកពាក្យដើម្បីពន្យល់អោយ ងាយស្រួលលយ់ទៅតាម ភាសានីមួយៗ ។ ការពន្យល់របស់ខ្ញុំជាភាសាជប៉ុន「 アンコールはサンスクリット語の「ナガラ」つまり「都•都市•国家」から出た言葉で、ワットはクメール語で「お寺」と言う意味(いみ)です。ですからアンコールワットはお寺
• ខែមិថុនា 2011
រូបភាពផ្សេងៗ

ប្រទេសកម្ពុជា
មតិថ្មីៗ

say sary… លើ សាងអង្គរវត្តរយះពេលមួយយប់


say sary… លើ ប្រាសាទអង្គរវត្ត


ខ្ញុំចែករំលែក លើ ប្រាសាទអង្គរវត្ត


ខ្ញុំចែករំលែក លើ សាងអង្គរវត្តរយះពេលមួយយប់


អាយធីកូនខ្មែរ លើ តេសរូបថត
say sary… លើ តេសរូបថត


say sary… លើ តេសរូបថត
អាយធីកូនខ្មែរ លើ តេសរូបថត


អាយធីកូនខ្មែរ លើ តេសរូបថត


No comments:

Post a Comment