អត្ថបទកាព្យ

**គុណម៉ែមេគង្គ**
-ទឹកដោះម្តាយថ្លៃ មានគុណប៉ុនណា
លើបុត្រធីតា ដែលលោកចិញ្ចឹម។
-ទន្លេមេគង្គ ជាក្តីសង្ឈឹ្មម
​​​​​​​​​​ មានគុណសើ្មផ្ទឹម នឹងទឹកដោះម៉ែ។
-ទន្លេមេគង្គ ចិញ្ចឹមជាតិខ្មែ
ដីចំការស្រែ កសាងសេដ្ឋកិច្ច។
-គុណម៉ែមេគង្គ ខ្មែអើយកុំភ្លេច
ជីវិតសេដ្ឋកិច្ច រស់ព្រោះមេគង្គ។

មមាចមិនខ្លាចភ្លើង

-សត្វមមាចអើយ ឆេះស្លាបជ្រុះហើយ ទើបនឹកឃើញថា
អគ្គីដែលខ្លួន យល់ជាបុប្ផា សំលាប់អាត្មា
គ្មានត្រាប្រណី។
-នឹកថាឡើងសួគ៍ ដល់បានពេញតួ ធ្លាក់ដល់អវចីយ៍
សោយទុក្ខសោយកម្ម ខ្ទុះជ្រាំអប្រិយ៍ នរកលោកីយ៍
រងក្តីខ្លោចផ្សា។
-រូបរាង្គកាយឆេះ ផ្ទុះសរសៃរឈាម ​ ខ្ពុរជោកកាយា
ទើបភ្ញាក់ដឹងខ្លួន ថាខុសអាត្មា ចាញ់កលឬស្យា
​ មហាអាគ្គី។
-គិតវិលត្រលប់ កាយញ័រចំប្រប់ ស្បាបលើធរណី
ហួសពេលនឹកកែ គំនិតវក់វី ខ្លួនឆេះខ្ទេចខ្ទី
ជីវីមរណា។
-មិត្តអើយចូរស្តាប់ កុំយកតំរាប់ កុំត្រាប់តំរា
មមាចសត្វខ្មៅ ខ្វះការពិចារណា ស្លាប់បង់អាសារ
ព្រោះការយល់ខុស។

Wednesday, August 10, 2011

វប្បធម៌

វប្បធម៌ថ្មីនៅស្រុកខ្មែរ ថ្ងៃ អង្គារ ទី 3 ខែវិច្ឆិកា 2009
0
0


វាយតម្លៃ

ខ្ញុំមានអារម្មណ៍ថាធុញពេក នៅពេលបើកទូរទស្សន៍មើល ឬស្ដាប់វិទ្យុ គ្រប់ពិធីករ មិនភ្លេចពាក្យលើកជើងលើកដៃដល់មនុស្សកំពូលៗរបស់ប្រទេសយើង ។ តើហ្នឹងជាវប្បធម៌ថ្មីរបស់អ្នកជាពិធីករខ្មែរមែនទេ?
ពេលមើលទូរទស្សន៍ម្ដងៗ ខ្ញុំធុញរកលេខដាក់គ្មានទេ មិនដឹងជាស្អីត្រូវទាក់ទងនឹងរឿងសរសើរ រឿងលើកជើងហ្នឹង កម្មវិធីច្រៀងក៏លើកជើង សូម្បីតែពិធីករផ្សាយអំពីការប្រណាំងទូក ក៏លើកជើងគ្មានពេលទំនេរដែរ ដល់យូរទៅ មិនត្រឹមលើកជើងបញ្ជោរដល់អ្នកកំពូលៗក្នុងស្រុកខ្មែរទេ សូម្បីតែទូកក៏លើកជើងរហូតជ្រុលហួសហេតុដែរ និងនៅឆ្លៀតរំឭកថ្ងៃ៧មករាអីឯណានោះទៅទៀត ។
ស្រុកខ្មែរ បើម្នាក់ៗចេះតែរឿងលើកដៃ លើកជើងអត់ហេតុផលអ៊ីចឹងមិនដឹងទៅជាយ៉ាងណាទេ ម្នាក់ៗនឹងស៊ីខ្សែជោរគ្រប់គ្នាអស់ហើយ ហើយម្នាក់ៗត្រូវតែរៀនឱ្យចេះបញ្ជោរគ្រប់គ្នាទើបរស់នៅស្រួល ។ បើធ្វើបាន ខ្ញុំចង់តែទៅប្រាប់នាយករដ្ឋមន្ត្រីថាកុំឱ្យអ្នកទាំងនោះ បញ្ជោរហួសហេតុពេក បញ្ជោរត្រឹមមានហេតុផលបានហើយ ព្រោះវាធុញរហូតមើលកម្មវិធីផ្សេងលែងល្អមើល ។
សុំទោស ត្អូញបន្តិចហើយ ព្រោះធុញទ្រាន់ពេក ។
• ចែករំលែក៖


• Email


Like
Be the first to like this .
មតិ»
1. រដ្ឋ - ថ្ងៃ អង្គារ ទី 3 ខែវិច្ឆិកា 2009
0
0


វាយតម្លៃយោបល់នេះ

បើនាយករដ្ឋមន្ត្រីជាមនុស្សស៊ីជោរ អ៊ីចឹងវាគ្មានអីប្លែកនោះទេ ។ នាំគ្នាបញ្ជោរម្នាក់មួយដៃមួយជើងទៅ ដើម្បីគាត់មានកម្លាំងចិត្តនាំអភិវឌ្ឍន៍ឲ្យចម្រើនទ្វេ ។ តែប្រសិនបើគាត់មិនចេះស៊ីជោរទេ ម្ល៉េះសមគាត់ហាមឃាត់មន្ត្រីក្រោមឱវាទឲ្យជួយមើលការខុសត្រូវ ឲ្យខាងប្រព័ន្ធផ្សព្វផ្សាយសម្រួលពាក្យពេចន៍ឡើងវិញ កុំឲ្យមានភាពច្រំដែលពេក អាចប៉ះពាល់អារម្មណ៍រាស្ត្រ ។
និយាយដល់រឿងនេះ បឿនដែលឮគេនិយាយថា “ នេះជាសន្តានចិត្តរបស់ប្រជារាស្ត្រ ដែលមានការត្រេកអរនឹងសេចក្ដីរុងរឿងដែលដឹកនាំដោយសម្ដេចអគ្គ… (ហូរហែចឹងម៉ោ) អ៊ីចឹងទេ ការកោតសរសើរ អំណរទាំងនោះគឺចេញពីទឹកចិត្តពួកគាត់ យើងមិនអាចហាមគាត់បានទេ អាហ្នឹងជាសំដីរាស្ត្រដែលមានការយល់ដឹង ពេញចិត្តពេញថ្លើម…” [...] ហេហេ នេះអាចជាចម្លើយតបនឹងការត្អូញរបស់បឿនហើយ ចឹងទេឈប់ត្អូញទៀតទៅ ។

No comments:

Post a Comment