អត្ថបទកាព្យ

**គុណម៉ែមេគង្គ**
-ទឹកដោះម្តាយថ្លៃ មានគុណប៉ុនណា
លើបុត្រធីតា ដែលលោកចិញ្ចឹម។
-ទន្លេមេគង្គ ជាក្តីសង្ឈឹ្មម
​​​​​​​​​​ មានគុណសើ្មផ្ទឹម នឹងទឹកដោះម៉ែ។
-ទន្លេមេគង្គ ចិញ្ចឹមជាតិខ្មែ
ដីចំការស្រែ កសាងសេដ្ឋកិច្ច។
-គុណម៉ែមេគង្គ ខ្មែអើយកុំភ្លេច
ជីវិតសេដ្ឋកិច្ច រស់ព្រោះមេគង្គ។

មមាចមិនខ្លាចភ្លើង

-សត្វមមាចអើយ ឆេះស្លាបជ្រុះហើយ ទើបនឹកឃើញថា
អគ្គីដែលខ្លួន យល់ជាបុប្ផា សំលាប់អាត្មា
គ្មានត្រាប្រណី។
-នឹកថាឡើងសួគ៍ ដល់បានពេញតួ ធ្លាក់ដល់អវចីយ៍
សោយទុក្ខសោយកម្ម ខ្ទុះជ្រាំអប្រិយ៍ នរកលោកីយ៍
រងក្តីខ្លោចផ្សា។
-រូបរាង្គកាយឆេះ ផ្ទុះសរសៃរឈាម ​ ខ្ពុរជោកកាយា
ទើបភ្ញាក់ដឹងខ្លួន ថាខុសអាត្មា ចាញ់កលឬស្យា
​ មហាអាគ្គី។
-គិតវិលត្រលប់ កាយញ័រចំប្រប់ ស្បាបលើធរណី
ហួសពេលនឹកកែ គំនិតវក់វី ខ្លួនឆេះខ្ទេចខ្ទី
ជីវីមរណា។
-មិត្តអើយចូរស្តាប់ កុំយកតំរាប់ កុំត្រាប់តំរា
មមាចសត្វខ្មៅ ខ្វះការពិចារណា ស្លាប់បង់អាសារ
ព្រោះការយល់ខុស។

Monday, August 8, 2011

ចំនេះដឹងទូទៅ

jump to navigation

ចំនេះដឹងទូទៅ! August 13, 2008

Posted by sphea in Uncategorized.
trackback ព្រឹក​មិញ នេះ​មាន​ចំងល់​នឹង​ពាក្យ​ពីរ​យ៉ាង​ខ្លាំង​ក៏​ឆ្លៀត​ពេល​ដែល​ចេញ​ពី
រៀន​គួរ​អក្សរ​សាស្ត្រ​ខ្មែរ​ក៏​លើក​យក​ពាក្យ​ទាំង​ពីរ​ខាង​ក្រោម​នេះ​ទៅ សួរ​
អ្នក​គ្រូ​ដោយ​ផ្ទាល់​តែ​ម្តង​។
ពាក្យ​ពីរ​នេះ​គឺ «​សុំ​ទោស​និង​សូម​ទោស​!​»
មាន​អ្នក​មួយ​ចំនួន​ធំ​ដែល​បាន​ដឹង​ពី ពាក្យ​ទាំង​ពីរ​ខាង​លើ​នេះ​តែ ក៏​នៅ
មាន​មនុស្ស​មួយ​ចំនួន​តូច​ដែរ​(​ខ្ញុំ​ជា​ដើម​)​ដែល​មិន​បាន​ច្បាស់​នូវ​របៀប​
ប្រើ​ពាក្យ​ទាំង​ពីរ​ពាក្យ​ខាង​លើ​នេះ។
ពាក្យ​ទាំង​ពីរ​នេះ​មាន​ន័យ​ដូច​គ្នា​តែ​ប្រើ​ក្នុង​លក្ខណៈ​ខុស​គ្នា!
ពាក្យ​«​សុំ​ទោស​»​ប្រើ​បាន​តែ ចំពោះ​មនុស្ស​ដែល​មាន​អាយុ​ស្មើ​គ្នា​ហើយ
សំរាប់​ពី​អ្នក​មាន​អាយុ​ច្រើន​​និយាយ​មក​កាន់​អ្នក​ដែល​តូច​(​អាយុ​)។
ពាក្យ​«​សូម​ទោស​»​ប្រើ​សំរាប់​និយាយ​ទៅ​កាន់​អ្នក​ដែល​មាន​អាយុ​ច្រើន​ជាង។
តាម​ការ​បក​ស្រាយ​របស់​អ្នក​គ្រូ​ធ្វើ​អោយ​ខ្ញុំ​លែង​ស្រពិច​ស្រពិល​ក្នុង​ការ​ប្រើ
ពាក្យ​ទាំង​ពីរ​នេះ ដូច​មុន​ហើយ។
សូម​បន្ថែម​លើ​ចំនេះ​ដឹង​របស់​យុវជន​មួយ​ចំនួន(​បង​ធំ​បង​តូច​)​ដែល​ប្រើ​ប្រាស់
ពាក្យ​ក្នុង​ការ​និយាយ​ស្តី​ក្នុង​ការ​ដោះ​សារ​។
ពាក្យ​ដែល​ខ្ញុំ​​នឹង​លើក​ឡើង​មក​និយាយ​នោះ គឺ​មាន​ពាក្យ​បី៖
១.​​ពាក្យ​«​ឆា​ក្តៅ​»​បើ​និយាយ​ពី ន័យ​របស់​វា​គឺ ជា​ឈ្មោះ​​ម្ហូប​មួយ​មុខ
ដែល​មាន​រស​ជាតិ​ជា​ទី គាប់​ចិត្ត​ព្រោះ វា​បូក​ផ្សំ​ជា​មួយ​គ្រឿង​ឆ្នាស់​នៅ​ក្នុង​
នោះ​ដែរ​តែ ន័យ​របស់​វា​ដែល​យុវជន​(​ដែល​បាន​ប្រាប់​ខាង​លើ​)នោះ​គឺ មិន​មែន
មាន​ន័យ​ដូច​នេះ​ទេ។
*​ចូល​អាន​ឃ្លា​ខាង​ក្រោមៈ-​ខ្ញុំ​រវល់​នៅ ហូប​ឆា​ក្តៅ ព្រោះ​គេ​ធ្វើ​នោះ វា​យូរ​ពេក​ទើប​មក​រៀន​មិន​ទាន់!។យ៉ាង​ម៉េច​ដែរ​ពាក្យ​មួយ​ឃ្លា​ខាង​លើ​នេះ?
ពាក្យ​«​ឆា​ក្តៅ​»​សំដៅ លើ​របស់​ម្យ៉ាង​ដែល​ធ្វើ​អោយ​មនុស្ស​កាល​ណា​បាន​ភ្លក់
វា​ហើយ​គឺ ចង់​តែ ភ្លក់​រហូត​នោះ គឺ​« ឆា​ក្តៅ​»​តែ ពាក្យ​នេះ​ពេល​នេះ​គឺ ប្រើ​ទៅ
ជា«​គ្រឿង​ញ៉ៀន​»​ទៅ​វិញ​។
២ . ពាក្យ​«​បបរស​»​ពាក្យ​នេះ​ក៏​ដូច​គ្នា​ដែរ​តែ​ន័យ​របស់​វា​បើ​តាម​គិត​ទៅ
ដូច​ជា​ជ្រៅ​បន្តិចៈ
-​បបរស​ជា​កន្លែង​ដែល​ឆ្ងាញ់​ចង់​ទៅ​ហើយ​គឺ​ចង់​ទៅ ម្តង​ទៀត!​តើ​ដែល​លឺ​
ទេ​ថា​បបរស​អាច​ឆ្ងាញ់​ជាង​បបរ​គ្រឿង​នោះ?​ពិត​ណាស់​គឺ អត់​ទេ!
ដូច​នេះ​ពាក្យ​នេះ​បាន​ប្រើ​ចំពោះ​យុវជន​(​ខូច​)​ហើយ​ប្រែ​ថា​«​លេង​ស្រី​»
៣. ចំពោះ​ពាក្យ​ថា​«​គាប់​គ្រាប់​បែក​»​វិញ​គឺ​ខ្ញុំ​មិន​បាន​ដឹង​ច្បាស់​ទេ​តែ គ្រាន់
តែ​អាច​យល់​ថា​ន័យ​របស់​វា​បង្កប់​ដោយ​អត្ថ​ន័យ​មិន​ល្អ។
សរុប​សេចក្តី មក​ពាក្យ​ទាំង​បី​ដែល​បាន​បក​ស្រាយ​ខាង​លើ​នោះ មក​គឺ ជា​ពាក្យ​
ដែល​មិន​ល្អ ក្នុង​ការ​ប្រើ​ប្រាស់​ក្នុង​ភាសា​និយាយ​របស់​យុវជន​មួយ​ចំនួន​៕
Be the first to like this post.

Comments»

1. វិចិត្រ - August 13, 2008
ខ្ញុំ​ក៏​ទើប​តែ​ដឹង​ពេល​នេះ​ដែរ! អរគុណ។
2. កូនខ្មែរ-បារាំង - August 13, 2008
តាមយោបល់របស់ខ្ញុំ ពាក្យទាំងនេះប្រហែលជាពួកគេ( បងធំបងតូច ) បានខ្ចីពាក្យ​​​ទាំងអស់នេះទៅប្រើ ដោយប្ដូរនូវអត្ថន័យរបស់ពាក្យ ឬក៏បានផ្លាស់នូវអត្ថន័យដើមរបស់ពាក្យដើម្បីប្រើជាភាសាកូដនៅក្នុងរង្វង់ ក្រុមរបស់ពួកគេ?!!!? សូម កិ. បញ្ចេញវាចាឬសម្ដែងអាការឲ្យគេ ឲ្យអ្វីៗដែលខ្លួនត្រូវការ: សូមទាន,សូមប្រាក់, សូមពរ( ពាក្យសាមញ្ញ សុំ ) ។ ពាក្យសម្រាប់ប្រើនាំមុខឬជា​ជំនួយកិរិយាសព្ទមានអាការជាកិរិយានុគ្រោះ ឬប្រើជាជំនួយនាមសព្ទក៏បាន ដោយសេចក្ដីអង្វរ ឬកោយសេចក្ដីគោរព, ​ដោយសេចក្ដីគួរសម( តាមថ្នាក់បុគ្គល): សូមព្រះតេជះតម្កល់លើត្បូង; សូមព្រះ​រាជទាន….;​ សូមទ្រង់…; សូមទ្រង់ជ្រាប; សូមទ្រង់ព្រះមេត្តាប្រោស…; សូមទ្រង់មេត្តាប្រោស…; សូមទាន…; សូមទានជ្រាប; សូមជា្រប; សូមប្របាទ​ម្ចាស់…; សូមព្រះតេជព្រះគុណ…; សូមលោក…; សូមនាយ…; សូមអ្នក…; សូមឱកាស! ; សូមកុំ…; សូមឲ្យ…។ល។ វចនានុក្រមខ្មែរភាគទី ២ ទំ. ១៣៩១ បើតាមការពន្យល់របស់វចនានុក្រម ពាក្យ« សុំទោស» និង « សូមទោស » គឺ​ពាក្យតែមួយ គ្រាន់តែពាក្យ«សុំ» ជាពាក្យ សាមញ្ញ(ពាក្យធម្មតា ឬ ពាក្យផ្សារ)
3. sphea - August 13, 2008
ចាស!រីករាយជានិច្ចណាបង! បងកូនខ្មែរ-បារាំង៖​អរគុណណាបងដែលបានចូលរួមមតិ អំពីពាក្យពីរខាងលើនេះ។ ប្អូនមិនទាន់ដឹងច្បាស់នៅឡើយទេ!មុនដំបូងហាក់ដូចជាយល់តែ ដល់ពេលបងដាក់មកទៀតបែរជាវិលវុលអស់ហើយ! តែចាំប្អូនខិតខំបន្តទៀត!
4. កូនខ្មែរ-បារាំង - August 13, 2008
ហេតុអ្វីបានជាប្អូនស្រីវិលវល់? ហើយបើសិនប្អូនស្រីវិលវល់ តើបណ្ដាលមកពីអ្វីដែរ?
5. វិចិត្រ - August 13, 2008
ខ្ញុំ​បើក​វចនានុក្រម​រួច​ហើយ -សុំ (ពាក្យ​សាមញ្ញ​របស់ សូម​)៖​អ្នក​ធំអាច​ប្រើ​សំរាប់​​និយាយ​ទៅ​កាន់​អ្នក​តូចបាន។ - សូម ៖​ប្រើ​បាន​ទូទៅ។ គឺ​ដូច​គ្នា​នឹង​អ្នក​គ្រូ​របស់​ភា​ពន្យល់​ដែរ។
6. sphea - August 13, 2008
វិលវល់ព្រោះតែរៀនច្រើនពេកហ្នឹងណាបង! អរគុណបងទាំងពីរ!
7. cambodiatoday - August 16, 2008
សូម​​អរគុណ (​មិន​មែន​សុំ​អរគុណ​​ទេ…ហេៗៗ) ​បាន​បកស្រាយ​អត្ថន័យ​ពាក្យ​ទាំង​​​ឡាយ​​​នេះ។ ចំពោះ​ពាក្យ​ «គាប់​គ្រាប់​បែក» វិញ ពួកម៉ាក​របស់​ខ្ញុំ​​​ធ្លាប់​បាន​បកស្រាយ​​អត្ថន័យ​​ឱ្យ​​​ខ្ញុំ​ដោយ​​​សម្តែង​ឧទាហរណ៍​មួយ​៖ មាន​​​គ្នា​គេ​​​ប្រាំ​នាក់​ដែល​អង្គុយ​ពិសា​​​បាយ​ជាមួយ​គ្នា​​នៅ​​​ឯ​ភោជនីយដ្ឋាន​ ហើយ​ពេល​ជិត​ពិសា​​អស់​ហើយ​ ​គ្នា​គេ​បួន​នាក់​​បាន​​​​​​រត់​ចេញ​​ពី​ភោជនីយដ្ឋានតែ​ម្តង ហើយ​​ម្នាក់​​គត់​ដែល​នៅ​សល់​នោះ​ មិន​បាន​ដឹង​​ថា​ពួក​គេ​បាន​គ្រោង​គ្នា​​​រត់​ជា​មុន​នោះ​ទេ អញ្ចឹង​​​ម្នាក់​​​ដែល​​នៅ​សល់​នោះ ត្រូវ​​ចេញ​​ថ្លៃ​ម្ហូប​​​ដោយ​ខ្លួន​ឯង​​​ទាំង​អស់ ហ្នឹង​បាន​ន័យ​ថា ​គ្នា​គេ​​បួន​នាក់​​ដែល​បាន​គេច​ខ្លួន​​​​នោះ​ បាន​គាប់​គ្រាប់​បែក​ទៅ​​លើ​ម្នាក់​ចុង​ក្រោយ​!
8. cambodiatoday - August 16, 2008
សូម​ទោស ពាក្យ​ហ្នឹង​មិន​មែន«​គាប់​គ្រាប់​បែក»​ទេ គឺ​«គប់​គ្រាប់​បែក»។ ពេល​សរសេរ​មិញ ​សរសេរ​បាន​ខុស​ហើយ​មិន​បាន​ចាប់​អារម្មណ៍។
9. sphea - August 17, 2008
អរគុណ​បង​!​ប្អូនយល់នឹងអ្វីដែលហៅថាគប់គ្រាប់បែកហើយ! មុនដំបូងឆ្ងល់ព្រោះនៅស្រពិចស្រពិលហើយក៏មិនសូវដឹងច្បាស់ តែឥឡូវបានបងមកបន្ថែមគឺរិតតែច្បាស់ជាងមុនទៅទៀត! ពាក្យហ្នឹងបើតាមគិតទៅគឺឡូយបស់គេទៅ!

Leave a Reply

 
Gravatar
WordPress.com Logo
Please log in to WordPress.com to post a comment to your blog.
Twitter picture
You are commenting using your Twitter account. (Log Out)
Facebook photo
You are commenting using your Facebook account. (Log Out)
Connecting to %s

No comments:

Post a Comment