អត្ថបទកាព្យ

**គុណម៉ែមេគង្គ**
-ទឹកដោះម្តាយថ្លៃ មានគុណប៉ុនណា
លើបុត្រធីតា ដែលលោកចិញ្ចឹម។
-ទន្លេមេគង្គ ជាក្តីសង្ឈឹ្មម
​​​​​​​​​​ មានគុណសើ្មផ្ទឹម នឹងទឹកដោះម៉ែ។
-ទន្លេមេគង្គ ចិញ្ចឹមជាតិខ្មែ
ដីចំការស្រែ កសាងសេដ្ឋកិច្ច។
-គុណម៉ែមេគង្គ ខ្មែអើយកុំភ្លេច
ជីវិតសេដ្ឋកិច្ច រស់ព្រោះមេគង្គ។

មមាចមិនខ្លាចភ្លើង

-សត្វមមាចអើយ ឆេះស្លាបជ្រុះហើយ ទើបនឹកឃើញថា
អគ្គីដែលខ្លួន យល់ជាបុប្ផា សំលាប់អាត្មា
គ្មានត្រាប្រណី។
-នឹកថាឡើងសួគ៍ ដល់បានពេញតួ ធ្លាក់ដល់អវចីយ៍
សោយទុក្ខសោយកម្ម ខ្ទុះជ្រាំអប្រិយ៍ នរកលោកីយ៍
រងក្តីខ្លោចផ្សា។
-រូបរាង្គកាយឆេះ ផ្ទុះសរសៃរឈាម ​ ខ្ពុរជោកកាយា
ទើបភ្ញាក់ដឹងខ្លួន ថាខុសអាត្មា ចាញ់កលឬស្យា
​ មហាអាគ្គី។
-គិតវិលត្រលប់ កាយញ័រចំប្រប់ ស្បាបលើធរណី
ហួសពេលនឹកកែ គំនិតវក់វី ខ្លួនឆេះខ្ទេចខ្ទី
ជីវីមរណា។
-មិត្តអើយចូរស្តាប់ កុំយកតំរាប់ កុំត្រាប់តំរា
មមាចសត្វខ្មៅ ខ្វះការពិចារណា ស្លាប់បង់អាសារ
ព្រោះការយល់ខុស។

Saturday, September 3, 2011

អាហារសំបូរប្រូតេអ៊ីនបំផុត

អាហាសំបូរប្រូតេអ៊ីនបំផុត
សទ្ទានុក្រមជីវិតនិងសង្គម​
ព័ត៌មានសង្គមសេដ្ឋកិច្ចSabay ដឹងចរាចរណ៍​ស្រុក​យើងស្នេហានិងទំនាក់ទំនងស្នេហ៍ខ្ញុំសុខភាពនិង​សម្រស់រសជីវិតម្ហូប​ខ្មែរអមតកីឡា
ព័ត៌មានកីឡាវិភាគកីឡាកម្មវិធីប្រកួតលទ្ធផលខ្ញុំនិងកីឡាប្រវត្តិកីឡានិពន្ធនាយក
វាចា​​ ​​​​​​និពន្ធនាយកជួបឧត្តមជនខែ្មរបទសម្ភាសន៍ ពិសេសរូបភាព អាហារ​សំបូរ​ប្រូតេអ៊ីន​បំផុត
ផ្សាយ​ក្នុង​ផ្នែក​ សុខភាពនិង​សម្រស់ ដោយ pheng sithan កាលពី 21 days ago One Comment
ការ​ញ៉ាំ​អាហារ​ឲ្យ​មាន​តុល្យភាព​ជា​រឿង​សំខាន់​ តែ​ទន្ទឹម​នឹង​នោះ​យើង​ក៏​ត្រូវ​ដឹង​ដែរ​ថា តើ​ខ្លួន​យើង​ខ្វះ​ជាតិ ​អ្វី​បន្ទាប់​មក​ញ៉ាំ​អាហារ​ប្រភេទ​នោះ​ឲ្យ​បាន​ច្រើន​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​រាងកាយ។ ជាតិ​ប្រូតេអ៊ីន​បាន​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​រាងកាយ​។ ញ៉ាំ​ជាតិ​ប្រូតេអ៊ីន​ច្រើន​នឹង​ជួយ​ឲ្យ​អ្នក​មាន​រាងកាយ​មាំមួន​ ព្រម​ទាំង​អាច​ផ្សះ​រាល់​របួស​ទាំង​ឡាយ។ ខាង​ក្រោម​នេះ​ជា​ប្រភេទ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ច្រើន​បំផុត​ក្នុង​លោក ៖

ស៊ុត
ស៊ុត​គឺ​ជា​ប្រភព​​ប្រូតេអ៊ីន​ដែល​ល្អ​បំផុត​ក្នុង​លោក។ មាន​មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត​ញ៉ាំ​ស៊ុត​ក្រហម​បោះ​ចោល​ស៊ុត​ស​ ដែល​នេះ​ហើយ​ជា​កំហុស។ តាម​ពិត ​យើង​ត្រូវ​ការ​ទាំង​ពីរ​ផ្នែក​ នោះ​ជាតិ​ប្រូតេអ៊ីន​នឹង​កាន់​តែ​ច្រើន។ ជា​ទូទៅ​អ្នក​ចាំ​បាច់​ត្រូវ​ញ៉ាំ​ប្រភេទ​ជាតិ​ប្រូតេអ៊ីន​ច្រើន​ប្រភេទ​​ តែ​ក្នុង​នោះ​ស៊ុត​មាន​ជាតិ​ប្រូតេអ៊ីន​ល្អ​បំផុត​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​រាងកាយ។ មាន​បុគ្គល​ខ្លះ​យល់​ច្រឡំ​ថា ​ស៊ុត​ឆៅ​ជួយ​ឲ្យ​មាន​មាឌ​ធំ​ តែ​តាម​ពិត​វា​ធ្វើ​ឲ្យ​សាច់​ដុំ​ថយ​ចុះ​ទៅវិញ​ទេ។

សាច់​មាន់
សាច់​មាន់​ មាន​ជាតិ​ប្រូតេអ៊ីន​ច្រើន​ជាង​សាច់​ក្រហម​ហើយ​ពុំ​ធ្វើ​ឲ្យ​យើង​ធាតុ​ខ្លាំង​នោះ​ទេ។ តែ​ក៏​មាន​ប្រយោជន៍​ខ្លះ​មាន​នៅ​ក្នុង​សាច់​ក្រហម​តែ​សាច់​មាន់​គ្មាន​វិញ​ដែរ។ ចំពោះ​អ្នក​ដែល​ប្រើ​ថាមពល​ខ្លាំង​ដូច​ជា​អ្នក​ហាត់​កីឡា​ សាច់​មាន់​ជា​ជម្រើស​ដែល​ល្អ​បំផុត។

ត្រី​Tuna
ត្រី​Tunaដូច​ជា​សាច់​មាន់​ដែរ​ ជា​ប្រភព​ប្រូតេអ៊ីន​ល្អ​បំផុត​ក្នុង​លោក។ លើស​ពី​នេះ​វា​បាន​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ថែម​ទៀត​ដែល​នឹក​ស្មាន​មិន​ដល់។ម្យ៉ាង​ទៀត​វា​មាន​ផ្ទុក​ជាតិ​អាស៊ីដ​Omega 3​ច្រើន​ដែល​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​នៃ​ការ​ស្រូប​យក​ជាតិ​ប្រូតេអ៊ីន​របស់​រាង​កាយ និង​ជួយ​ពង្រឹង​IQ។

សាច់​ក្រហម
សាច់​ក្រហម​ចង់​សំដៅ​លើ​សាច់​គោ​ឬ​សាច់​ចៀម​។សាច់​ក្រហម​ជួយ​ពង្រីក​សាច់​ដុំ​ ផ្សះ​របួស​និង​ល្អ​សម្រាប់​មនុស្ស​ស្គម។ សាច់​ប្រភេទ​នេះ​អាច​បង្កើន​ជាតិ​cholesterolខ្លាំង​ដូច្នេះ​អ្នក​ដែល​លើស​ទម្ងន់​គួរ​តែ​ជៀសវាង។

ទឹក​ដោះ
នៅ​ក្នុង​ទឹក​ដោះ​ក៏​សំបូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​ច្រើន​បំផុត​ដែរ។ ក្រុម​ហ៊ុន​ជា​ច្រើន​បាន​បម្លែង​​ទឹក​ដោះ​ឲ្យ​ទៅ​ជា​អាហារ​ផ្សេងៗ​ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​និង​រក្សា​ជាតិ​ប្រូតេអ៊ីន​ខ្ពស់។

បកប្រែ៖ ផេង ស៊ីថាន


No comments:

Post a Comment