អត្ថបទកាព្យ

**គុណម៉ែមេគង្គ**
-ទឹកដោះម្តាយថ្លៃ មានគុណប៉ុនណា
លើបុត្រធីតា ដែលលោកចិញ្ចឹម។
-ទន្លេមេគង្គ ជាក្តីសង្ឈឹ្មម
​​​​​​​​​​ មានគុណសើ្មផ្ទឹម នឹងទឹកដោះម៉ែ។
-ទន្លេមេគង្គ ចិញ្ចឹមជាតិខ្មែ
ដីចំការស្រែ កសាងសេដ្ឋកិច្ច។
-គុណម៉ែមេគង្គ ខ្មែអើយកុំភ្លេច
ជីវិតសេដ្ឋកិច្ច រស់ព្រោះមេគង្គ។

មមាចមិនខ្លាចភ្លើង

-សត្វមមាចអើយ ឆេះស្លាបជ្រុះហើយ ទើបនឹកឃើញថា
អគ្គីដែលខ្លួន យល់ជាបុប្ផា សំលាប់អាត្មា
គ្មានត្រាប្រណី។
-នឹកថាឡើងសួគ៍ ដល់បានពេញតួ ធ្លាក់ដល់អវចីយ៍
សោយទុក្ខសោយកម្ម ខ្ទុះជ្រាំអប្រិយ៍ នរកលោកីយ៍
រងក្តីខ្លោចផ្សា។
-រូបរាង្គកាយឆេះ ផ្ទុះសរសៃរឈាម ​ ខ្ពុរជោកកាយា
ទើបភ្ញាក់ដឹងខ្លួន ថាខុសអាត្មា ចាញ់កលឬស្យា
​ មហាអាគ្គី។
-គិតវិលត្រលប់ កាយញ័រចំប្រប់ ស្បាបលើធរណី
ហួសពេលនឹកកែ គំនិតវក់វី ខ្លួនឆេះខ្ទេចខ្ទី
ជីវីមរណា។
-មិត្តអើយចូរស្តាប់ កុំយកតំរាប់ កុំត្រាប់តំរា
មមាចសត្វខ្មៅ ខ្វះការពិចារណា ស្លាប់បង់អាសារ
ព្រោះការយល់ខុស។

Sunday, August 21, 2011

10យ៉ាងដើម្បីរៀនពូកែ

សទ្ទានុក្រមជីវិតនិងសង្គម​
ព័ត៌មានសង្គមសេដ្ឋកិច្ចSabay ដឹងចរាចរណ៍​ស្រុក​យើងស្នេហានិងទំនាក់ទំនងស្នេហ៍ខ្ញុំសុខភាពនិង​សម្រស់រសជីវិតម្ហូប​ខ្មែរអមតកីឡា
ព័ត៌មានកីឡាវិភាគកីឡាកម្មវិធីប្រកួតលទ្ធផលខ្ញុំនិងកីឡាប្រវត្តិកីឡានិពន្ធនាយក
វាចា​​ ​​​​​​និពន្ធនាយកជួបឧត្តមជនខែ្មរបទសម្ភាសន៍ ពិសេសរូបភាព សូម​ចូល​ទៅ​កាន់​ Write Message វាយ​អក្សរ​ sw 131527 រួច​ផ្ញើ​ទៅ​កាន់ 7222 ដើម្បី​គាំ​ទ្រ​អត្ថបទ​នេះ
១០​យ៉ាង​ជួយ​អ្នក​អោយ​រៀន​ពូកែត្រលប់ទៅទំព័រដើមផ្សាយ​ក្នុង​ផ្នែក ការអប់រំ ដោយ mengkiang កាលពី 7 days ago អ្នកនិពន្ធ ៖ khin borey
តើ​អ្នក​ឆ្ងល់​ទេ​ថា​ហេតុ​អ្វី​បាន​ជា​សិស្ស​ខ្លះ​រៀន​ពូកែ​ម្ល៉េះ?វា​មិន​មែន​មក​ពី​សំណាង​ ហើយ​ក៏​មិន​មែន​មក​ពី​សិស្ស​ម្នាក់​នោះ​ ជាប់​សាច់​ញាតិ​ជា​មួយ​នឹង​គ្រូ​ដែរ។ជា​សិស្ស​ពូកែ​ម្នាក់​ត្រូវ​តែ​មាន​ គំនិត​ឆ្នៃ​ប្រឌិត​នៅ​ក្នុង​ការ​សិក្សា។ដូច្នេះ​បើ​យុវវ័យ​ចង់​ដឹង​ថា​ធ្វើ​ យ៉ាង​ណា​ទើប​ក្លាយ​ជា​សិស្ស​ពូកែ​នោះ​ សូម​អាន​ចំណុច​ខាង​ក្រោម​៖

1.មក​រៀន​ជា​រៀង​រាល់​ថ្ងៃ​និង​មក​អោយ​ទាន់​ ពេល​។

2.អង្គុយ​តុ​មុខ​។ត្រូវ​អោយ​ប្រាកដ​ថា​អ្នក​​ឃើញ​និង​លឺ​ការ​ពន្យល់​របស់​ គ្រូ​បាន​ល្អ។

3.ត្រូវ​រៀន​មុន​គ្រូ​គ្រប់​មេរៀន​ ហើយ​កត់​ត្រា​នូវ​ចំណុច​ដែល​អ្នក​មិន​យល់​ ធ្វើ​ដូច្នេះ​អ្នក​នឹង​មាន​ចម្ងល់​ជា​ច្រើន​សួរ​គ្រូ​ នៅ​ពេល​គ្រូ​បង្រៀន​មេរៀន​នោះ។

4.ពេល​សិក្សា​ត្រូវ​មាន​ សុ (ស្ដាប់) ចិ (គិត) បុ(សាកសួរ)​ លិ(កត់ត្រា)។

5.មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រូ​និង​មិត្ត​រួម​ថ្នាក់។

6.ពេល​គ្រូ​ដាក់​កិច្ច​ការ​អោយ​ធ្វើ​ត្រូវ​ ធ្វើ​ភ្លាម មិន​ត្រូវ​ពន្យារ​ពេល​រហូត​ដល់​ថ្ងៃ​កំណត់​នោះ​ទេ​។

7.ត្រូវ​រៀន​ពី​កំហុស​។រក​ចំណុច​វិជ្ជមាន​របស់​គ្រូ​ ឬ​មិត្ត​រួម​ថ្នាក់​ដើម្បី​បំពេញ​ចំណុច​ខ្វះ​ខាត់​របស់​ខ្លួន។

8.ត្រូវ​ចេះ​គ្រប់​គ្រង​ពេល​វេលា​និង​កំណត់​កិច្ច​ការ​អាទិភាព​ មាន​ន័យ​ថា​ត្រូវ​​ធ្វើ​អ្វី​ដែល​សំខាន់​ជាង​គេ​មុន​។​បន្ទាន់​ហើយ​សំខាន់​ បន្ទាន់​តែ​មិន​សំខាន់​ សំខាន់​តែ​មិន​បន្ទាន់​ ​ មិន​សំខាន់​និង​មិន​បន្ទាន់។

9.ផ្ដល់​សារៈសំខាន់​ដល់​ការ​សិក្សា​។​ត្រូវ​គិត​ថា​ មាន​តែ​ការ​សិក្សា​ទេ​ ដែល​អាច​បំបាត់​ភាព​ងងឹត​នៅ​ក្នុង​វិថី​ជីវិត​របស់​អ្នក​បាន។

10.ស្វែង​រក​ជំនួយ​ក្នុង​ការ​សិក្សា​ ដូច​ជា​ការ​ទៅ​អាន​សៀវភៅ​នៅ​បណ្ណាល័យ​ ឬ​ បង្កើត​ក្រុម​សិក្សា​បន្ថែម​ជា​មួយ​មិត្តភ័ក្ដិ។

No comments:

Post a Comment