អត្ថបទកាព្យ

**គុណម៉ែមេគង្គ**
-ទឹកដោះម្តាយថ្លៃ មានគុណប៉ុនណា
លើបុត្រធីតា ដែលលោកចិញ្ចឹម។
-ទន្លេមេគង្គ ជាក្តីសង្ឈឹ្មម
​​​​​​​​​​ មានគុណសើ្មផ្ទឹម នឹងទឹកដោះម៉ែ។
-ទន្លេមេគង្គ ចិញ្ចឹមជាតិខ្មែ
ដីចំការស្រែ កសាងសេដ្ឋកិច្ច។
-គុណម៉ែមេគង្គ ខ្មែអើយកុំភ្លេច
ជីវិតសេដ្ឋកិច្ច រស់ព្រោះមេគង្គ។

មមាចមិនខ្លាចភ្លើង

-សត្វមមាចអើយ ឆេះស្លាបជ្រុះហើយ ទើបនឹកឃើញថា
អគ្គីដែលខ្លួន យល់ជាបុប្ផា សំលាប់អាត្មា
គ្មានត្រាប្រណី។
-នឹកថាឡើងសួគ៍ ដល់បានពេញតួ ធ្លាក់ដល់អវចីយ៍
សោយទុក្ខសោយកម្ម ខ្ទុះជ្រាំអប្រិយ៍ នរកលោកីយ៍
រងក្តីខ្លោចផ្សា។
-រូបរាង្គកាយឆេះ ផ្ទុះសរសៃរឈាម ​ ខ្ពុរជោកកាយា
ទើបភ្ញាក់ដឹងខ្លួន ថាខុសអាត្មា ចាញ់កលឬស្យា
​ មហាអាគ្គី។
-គិតវិលត្រលប់ កាយញ័រចំប្រប់ ស្បាបលើធរណី
ហួសពេលនឹកកែ គំនិតវក់វី ខ្លួនឆេះខ្ទេចខ្ទី
ជីវីមរណា។
-មិត្តអើយចូរស្តាប់ កុំយកតំរាប់ កុំត្រាប់តំរា
មមាចសត្វខ្មៅ ខ្វះការពិចារណា ស្លាប់បង់អាសារ
ព្រោះការយល់ខុស។

Tuesday, August 16, 2011

អំពីរសង្គម

សង្គម
ជូន​ចំពោះ​មិត្ត​អ្នក​អាន​ កញ្ចក់​សង្គម
ដូច​ដែល​យើង​បាន​ប្រកាស​នា​កន្លង​មក​ យើង​កំពុង​តែ​ឆ្ពោះ​ទៅ​រក​ការ​បិទ​ជា​ចុង​ក្រោយ​នូវ​ការ​ចេញ​ផ្សាយ​ជា​ទៀង​ទាត់​អំពី​ការ​ឆ្លុះ​បញ្ចាំង​ពី​សារព័ត៌មាន​ខ្មែរ​ ។
ជា​រឿង​ដែល​គួរឲ្យ​ក្រៀមក្រំ​ដែល​ខ្ញុំ​ត្រូវ​ចែករំលែក​នូវ​ព័ត៌មាន​មិន​ល្អ​ជាមួយ​លោកអ្នក​ គឺ​យើង​មិន​អាច​បន្ត​ការផ្សាយ​ កញ្ចក់​សង្គម​ ឲ្យ​លើស​ពី​ថ្ងៃ​ សៅរ៍​ ទី​ ២៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​នោះ​ទេ​​ ។
ការ​ចេញផ្សាយ​ កញ្ចក់​សង្គម​ កាលពី​ពេល​កន្លងទៅ​តាម​គេហទំព័រ​បច្ចុប្បន្ន​ លោកអ្នក​នឹង​នៅតែ​អាច​អាន​បាន​បន្ត​ទៅទៀត​ លោកអ្នក​អាច​អាន​ឡើងវិញ​នូវ​ព័ត៌មាន​មួយ​ចំនួន​ ឬក៏​ធ្វើការ​ស្វែងរក​ព័ត៌មាន​មួយ​ចំនួន​ ។
ការ​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស​ The Mirror​ នឹង​បន្ត​ទៅទៀត​ ។ លោកអ្នក​អាច​អាន​បាន​នៅ​ទី​នេះ​ ៖
យើង​សង្ឃឹម​ថា​ចំណោម​មិត្ត​អ្នក​អាន​ កញ្ចក់​សង្គម​ របស់​យើង​ ដែល​អាច​អាន​ភាសា​អង់គ្លេស​បាន​ នឹង​ប្ដូរ​ទៅ​អាន​ The Mirror ជា​ភាសា​អង់គ្លេស​វិញ​ ។
ចំនួន​អ្នក​អាន​ កញ្ចក់​សង្គម​ ជា​ភាសា​ខ្មែរ​ មិន​បាន​កើន​ឡើង​ច្រើន​នោះ​ទេ​ ។ ជា​ការ​ពិត​ណាស់​ កាល​ពី​យើង​នៅ​មាន​មធ្យោបាយ​ហិរញ្ញវត្ថុ​ក្នុង​ការ​ផ្សាយ​នៅ​លើ​ក្រដាស​ ហើយ​បញ្ជូន​ ព្រឹត្តិបត្តិ​កញ្ចក់​សង្គម​ ទៅ​កាន់​បណ្ដា​ខេត្ត​ អ្នក​អាន​ព្រឹត្តិបត្តិ​ជា​ភាសា​ខ្មែរ​គឺ​មាន​ចំនួន​ច្រើន​ជាង​អ្នក​អាន​ជា​ភាសា​អង់គ្លេស​ ដែល​ព្រឹត្តិបត្តិ​ចំលង​ជាង​២០០០​ច្បាប់​ជា​ភាសាខ្មែរ​ត្រូវ​បាន​ចែក​ចាយ​ទៅ​កាន់​បណ្ដាខេត្ត​ជា​រៀង​រាល់​សប្ដាហ៍​ ។ តែ​ជា​អកុសល​ ប្រាក់​ជំនួយ​ដែល​បាន​មក​ការ​ស្នើ​សុំ​ និង​ការ​ផ្ដល់​សម្រាប់​ កញ្ចក់​សង្គម​ ដើម្បី​ធ្វើ​ការ​ផ្ដល់​សេវា​កម្ម​ទៅ​កាន់​​អ្នក​អាន​នៅ​តាម​ខេត្ត​ដែល​ជា​ទី​ដែល​កាសែត​ពិបាក​នឹង​ទៅ​ដល់​ ត្រូវ​បាន​កាត់​ផ្ដាច់​នៅ​ឆ្នាំ​ ២០០៦​ ។
បន្ទាប់​ពី​បង្កើត​ វិទ្យាស្ថាន​បើក​ទូលាយ​ រួច​មក​ យើង​មាន​មូលដ្ឋាន​ថ្មី​សម្រាប់​សេវា​កម្ម​នេះ​ ប៉ុន្តែ​លែង​មាន​ធនធាន​ហិរញ្ញវត្ថុ​ទៀត​ហើយ​ ។ ដោយសារ​គ្មាន​ធនធាន​ទាំង​នេះ​ដូច្នេះ​ហើយ​ យើង​មិន​អាច​បន្ត​ចេញ​ផ្សាយ​នៅ​លើ​ក្រដាស​ទៀត​ឡើយ​ ប៉ុន្តែ​បាន​ធ្វើ​ការ​ផ្សាយ​តាម​តែ​រយៈ​អ៊ីនធឺណិត​តែ​ប៉ុណ្ណោះ​ គឺ​ផ្សាយ​ជា​ភាសា​អង់គ្លេស​ចាប់​ពី​ឆ្នាំ​ ២០០៧​ និង​ជា​ភាសា​ខ្មែរ​ចាប់​ពី​ឆ្នាំ​ ២០០៨​ ។ វា​ក៏​មាន​ន័យ​ផង​ដែរ​ថា​ យើង​មិន​អាច​ទៅ​ដល់​អតីត​មិត្ត​អ្នក​អាន​របស់​យើង​នៅ​ឯ​តាម​ខេត្ត​ ដែល​ពួក​គេ​មិន​មាន​អ៊ីនធឺណិត​ប្រើប្រាស់​ ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ យើង​រីករាយ​នឹង​រាយការណ៍​ថា​ សេវាកម្ម​ជា​ភាសា​អង់គ្លេស​ The Mirrior គឺ​កំពុង​តែ​ទទួល​បាន​នូវ​ចំណាប់​អារម្មណ៍​កាន់​តែ​ច្រើន​និង​កាន់​តែ​ទូលំទូលាយ​ឡើង​ ដែល​នៅ​ក្នុង​ខែ​ មករា​ ឆ្នាំ​ ២០០៩​ យើង​ទទួលបាន​ជា​លើក​ដំបូង​នូវ​ការ​ចូល​ទស្សនា​ច្រើន​ជាង​៧០០០​តាម​រយៈ​អ៊ីនធឺណិត​ និង​ ការ​ទស្សនា​ ៧៧៥៧​ ត្រូវ​បាន​កត់​ត្រា​ពី​ការ​ទស្សនា​របស់​មិត្ត​អ្នកអាន​ពី​ជាង​១០០​ប្រទេស​ ។ ក្នុង​ចំណោម​ពួក​គេ​ ២៦% ភ្ជាប់​ The Mirror ពី​ប្រទេស​កម្ពុជា​ ហើយ​យើង​សន្និដ្ឋាន​ថា​ចំនួន​​ជា​ច្រើន​នៃ​អ្នក​អាន​នៅ​សហរដ្ឋ​អាមេរិក​ អូស្ត្រាលី​ បារាំង​ និង​ កាណាដា​ ក

No comments:

Post a Comment